More

    ហេតុអ្វីដំណាំខ្លោច​ស្លឹកក្រោយ​បាចជីលាមកមាន់?

    - Advertisement -
    Advertisement

    ហេតុ​អ្វី​ដំណាំ​បង​ប្អូន​ឡើង​ខ្លោច​ក្រោយ​បាញ​ជី​លាមក​​មាន់? ការដែលដំណាំខ្លោច​ស្លឹក​នេះ​ គឺ​​បណ្តាល​មកពីមូលហេតុចម្បងពីរ​ពី​សំខាន់ គឺ​ទី​មួយ​មក​ពី​កំហាប់​អាសូត​ខ្ពស់​ពេក និង​ទី​ពីរ​គឺការ​បញ្ចេញ​ឧស្ម័ន​អាម៉ូញ៉ាក់​។​

    ១. កំហាប់អាសូត​ខ្ពស់ខ្លាំង

    លាមកមាន់ត្រូវបានគេចាត់ទុកជាជី “ក្តៅ” ព្រោះវាមានកំហាប់អាសូតខ្ពស់ជាងលាមកសត្វដទៃទៀត ដូចជាលាមកគោ ឬជ្រូក ជាពិសេសប្រសិន​នៅ​ពេល​កសិករ​យើង​បើប្រើលាមកវានៅស្រស់ៗ ឬមិនទាន់រលួយអស់។

    ក្នុង​ជីលាមក​មាន់​មាន​ជាតិ​អាសូត​ខ្ពស់។ នៅពេលមានអាសូតច្រើនលើសលប់នៅក្នុងដី វាបង្កឱ្យមានបាតុភូតអូស្មូសបញ្ច្រាស ដែល​អាសូតលើសនោះបានបឺតយកជាតិទឹកចេញពីឫសរបស់ដំណាំ។ ជាលទ្ធផល ដំណាំនឹងខ្សោះជាតិទឹកយ៉ាងលឿន ហើយរោគសញ្ញានោះបង្ហាញចេញតាមស្លឹកដោយប្រែជា លឿង ឬ ត្នោត នៅគែមៗស្លឹក រួចរាលដាលទៅខ្លោច និងក្រៀមស្វិត។

    ២. ការបញ្ចេញឧស្ម័នអាម៉ូញ៉ាក់

    លាមកមាន់ស្រស់មានផ្ទុកអាម៉ូញ៉ាក់ខ្ពស់។ នៅពេលដែលលាមកស្រស់ចាប់ផ្តើមរលួយនៅក្នុងដី ឬនៅលើផ្ទៃដីក្បែរដំណាំ វាបញ្ចេញឧស្ម័នអាម៉ូញ៉ាក់។

    ឧស្ម័នអាម៉ូញ៉ាក់មានជាតិពុល ដែលអាចដុតបំផ្លាញជាលិការុក្ខជាតិទាំងស្លឹក ដើម និងឫសដែលនៅក្បែរនោះ ហើយ​បណ្តាលឱ្យស្លឹកប្រែជាខ្លោចភ្លាមៗ។

    វិធីសាស្រ្តកែតម្រូវ និងបង្ការ

    ដើម្បីជៀសវាងបញ្ហានេះ កសិករគួរ​អនុវត្តវិធីសាស្រ្ត​មួយ​ចំនួន​នេះ មុន​នឹង​យក​​លាមក​មាន់​មក​ធ្វើ​ជាជី​។

    យក​លាមក​មាន់​ធ្វើជាជីកំប៉ុស្ត។ យើង​ត្រូវតែយកលាមកមាន់ទៅផ្អាប់ ឬធ្វើជាជីកំប៉ុស្តឱ្យបានរលួយអស់រយៈពេលយ៉ាងតិច ៣ ទៅ ៦ ខែ មុនពេលប្រើ។ ការផ្អាប់នេះជួយកាត់បន្ថយកំហាប់​អាសូត និងសម្លាប់មេរោគ និងគ្រាប់ស្មៅ។

    ក្រៅ​ពី​នេះកុំប្រើលាមក​មាន់​ស្រស់​លើ​ដំណាំ​។ កុំដាក់លាមកមាន់ស្រស់ៗក្បែរគល់ដំណាំ ឬលាយជាមួយដីដាំភ្លាមៗ។ បន្ថែម​ពី​នេះ យើង​ត្រូវ​ប្រើបរិមាណតិចតួច។ ទោះជា​ទម្រង់​ជី​កំប៉ុស្តលាមកមាន់ក៏ដោយ ក៏គួរប្រើក្នុងបរិមាណតិចតួចបំផុត ព្រោះវាមានកំហាប់សារធាតុចិញ្ចឹមខ្លាំង​ជាងលាមកសត្វដទៃ។

    បន្ថែមពី​នេះគួរ​ដាក់ជី​លាមក​មាន់​ឱ្យឆ្ងាយពីឫសដំណាំ​។ បើសិនជាត្រូវប្រើលាមកមាន់ស្រស់ ត្រូវបាចវាឱ្យឆ្ងាយពីតំបន់ឫស ហើយកប់វាចូលក្នុងដីជ្រៅៗ យ៉ាងហោចណាស់ ៦ សប្តាហ៍មុនដាំដំណាំ។

    បងប្អូន​ណា​ខ្លះ​និយ​ប្រើជីលាមក​មាន់ ហើយ​បាន​ផល​ម៉េច​ដែរ?

    ប្រភព៖ College of Agriculture

    - Advertisement -
    Advertisement