More

    កើតជំងឺឈាម​ខ្មៅធ្វើឲ្យគោងាប់លឿន តែក៏មានវិធីការពារ

    - Advertisement -
    Advertisement

    ជំងឺឈាមខ្មៅជា​ជំងឺ​ឆ្លងរាតត្បាតមួយ​ប្រភេទ​បង្កឡើងដោយបាក់តេរី ឈ្មោះ «បាក់ស៊ីឡុស អង់ត្រាក់ស៊ីស»។ គោ​ដែល​ឆ្លង​ជមងឺ​នេះអាចងាប់​ភ្លាមៗ ក្នុរយៈពេលពី ២-៣ម៉ោង។ បន្ទាប់​ពីងាប់​ដងខ្លួនសត្វមានសភាពទន់ ហូរឈាមតាមមាត់ និងរន្ធគូទ។

    សត្វកើតជំងឺឈាមខ្មៅតាមរយៈការចម្លងមេរោគ ពីបាក់តេរីដែលរស់នៅក្នុងដី។ នៅពេលដែលមានគោងាប់​ដោយជំងឺឈាម​ខ្មៅ គោ​ផ្សេងទៀតដែលស៊ីស្មៅក្នុងវាលតែមួយ អាចប្រឈមនឹង​ការឆ្លងជំងឺនេះដែរ។

    អាការៈកើតជំងឺមួយនេះ ក្នុងករណីមិនស្រួចស្រាល់ សត្វអាចចុះខ្សោយខ្លាំង មានកម្ដៅរហូតដល់ ៤១,៥ អង្សាសេ ពិបាកដកដង្ហើម មានឈាមក្នុងទឹកនោម ទឹកដោះ និងលាមក និង​អាច​សន្លប់។

    ការព្យាបាល

    សម្រាប់ការព្យាបាល ប្រសិនបើសត្វចាប់ផ្តើមឈឺ ត្រូវតែធ្វើការព្យាបាល ភ្លាមៗ ដោយប្រើពពួកអង់ទីប៊ីយ៉ូទិក ដែល​ស្ថិត​ក្រោម​ការវាយ​តម្លៃ​របស់​គ្រូពេទ្យ​សត្វ​។

    ការចាក់វ៉ាក់សាំង

    ការការពារដ៏ល្អគឺការ​ចាក់វ៉ាក់សាំងការពារជំងឺឈាមខ្មៅ។ វ៉ាក់សាំង​បង្ការ​ជាវិធានការមួយដ៏មានប្រសិទ្ធភាព។ ក្នុង​មួយ​ឆ្នាំត្រូវចាក់វ៉ាក់សាំងការពារជំងឺឈាម​ខ្មៅ​ម្តង ដោយចាក់មុនរដូវភ្លៀងធ្លាក់។

    គួរបញ្ជាក់ថា ជំងឺរាតត្បាតទៅលើសត្វគោ មិនមែនមានតែជំងឺឈាមខ្មៅតែមួយនោះ​គឺ​មាន​រហូត​បួន​ប្រភេទសំខាន់ៗ គឺជំងឺឈាមខ្មៅ ជំងឺបូសខ្យល់ ជំងឺសារទឹក និងជំងឺអ៊ុតក្ដាម។ បង​ប្អូន​មាន​បទពិសោធ​ជាមួយ​ជំងឺ​នេះ និង​ចង់ចែក​រំលែក​ចំណេះ​ដឹង អាច​ទាក់​ទង​​កសិ/Kakse​។

    ប្រភព៖ ឯកសារក្រសួង​កសិកម្ម

    - Advertisement -
    Advertisement