More

    ដាំម្រះខ្លាចកើត​ជំងឺផ្សិត​ម្សៅ ការពារ​ម៉េច?​

    - Advertisement -
    Advertisement

    ជំងឺ​ផ្សិត​ម្សៅ​លើ​ដំណាំ​ម្រះ បងប្អូន​ធ្លាប់​ឃើញ ឬ​ជួប​ប្រទះ​ដោយ​ផ្ទាល់​លើ​ដំណាំ​របស់​ខ្លួន​ឬអត់?​

    ជំងឺផ្សិតម្សៅ ជា​ជំងឺមួយក្នុងចំណោមជំងឺសំខាន់ៗដែល​កើត​ដំណាំម្រះ។ ជំងឺនេះច្រើនកើតមានឡើងនៅរដូវវស្សា និងដើមរដូវប្រាំង។ វាឆ្លងពីមួយកន្លែងទៅមួយកន្លែងតាមរយៈខ្យល់។ ជំងឺនេះអាចធ្វើឲ្យទិន្នផលដំណាំមានការធ្លាក់ចុះ ឬធ្វើឲ្យដំណាំចុះខ្សោយងាយ​រងនៅការបំផ្លាញ​ពីជំងឺផ្សេងទៀត និងអាចងាប់ក្នុងករណីធ្ងន់ធ្ងរ។

    រោគសញ្ញានិងការរីករាលដាល 

    រោគសញ្ញាដំបូងលេចឡើងនៅលើសឹ្លកដែលចាស់ និង​ស្លឹកដែលស្ថិតនៅផ្នែកខាងក្រោមគេ។ ក្នុង​លក្ខខណ្ឌអំណោយផល ផ្សិតម្សៅ​រីករាលដាលយ៉ាងឆាប់រហ័សនិង បង្ហាញរោគសញ្ញាក្នុង រយៈពេលខ្លី គឺត្រឹមតែបី​ថ្ងៃប៉ុណ្ណោះស្កររបស់ផ្សិតត្រូវបានផលិត។

    នៅពេលដែលអាំងតង់ស៊ីតេពន្លឺទាប សំណើមខ្ពស់ និងអាសូតខ្ពស់ វាបង្ករឲ្យស្កររបស់ផ្សិតកាន់តែលូតលាស់លឿន។ ការវិវត្តនៃជំងឺនៅពេលដែលសីតុណ្ហភាពទាប​ចន្លោះ​ពី​​២០ ទៅ ២៥ អង្សាសេ​។ ចំណែកឯការឆ្លងរាល​ដាល​ជំងឺ គឺនៅសីតុណ្ហភាពចន្លោះពី​ ១៥ ទៅ៣០ អង្សាសេ​។ ប៉ុន្តែបើសិនជាសីតុណ្ហភាពឡើងដល់ ៣៧ អង្សាសេ ឬលើសនេះជំងឺ​នេះ​នឹងបញ្ឈប់ការវិវត្តតែម្តង។ មានន័យថាកំដៅកាន់តែក្ដៅធ្វើឲ្យ​ផ្សិតឈប់លូតលាស់ឬ ងាប់​ ប៉ុន្ដែបើកម្ដៅឡើងខ្ពស់ពេកវាក៏មានផលវិបាកដល់ដំណាំផងដូច​គ្នា​ គឺ​ពិបាកដុះលូតលាស់ ឬក្រិន ងាប់​តែម្ដង​។ 

    វិធានការការពារ និងគ្រប់គ្រងជំងឺ

    កសិករ​ត្រូវ​ពិនិត្យចំការជាប្រចាំដើម្បីតាមដានភាពមិនប្រក្រតីលើដំណាំ។ បន្ថែម​ពី​នេះ​ត្រូវ​

    តាក់តែងមែកដំណាំ​ដោយកាត់ស្លឹកដែលចាស់ៗចោល និង​កាត់​ខ្នែងដែលគ្មានផ្លែចោល​ បើ​ស្លឹង​ឆ្លង​ជំងឺ​ត្រូវ​យក​ដុត​ចោល​ឆ្ងាយ​ពី​ចម្ការ​។

    ដូច​គ្នា​ដែរ កសិករ​គួរ​ដាំកាត់បន្ថយការប្រើប្រាស់អាសូត គឺ​កាត់បន្ថយការដាក់ជីអ៊ុយរេ កុំ​ដាក់​លើ​ដំណាំច្រើនពេក។​ ពូជ​ដែល​ធន់​នឹង​ជំងឺ​ក៏​កាន់តែ​សំខាន់ បើ​មិន​ច្បាស់​ថា​ពូជ​ណា​ល្អ​គួរ​សាក​សួរ​កសិករ​ដែល​ដាំ​បាន​ជោគជ័យក្នុង​ភូមិ​សាស្រ្ត​ដូច​គ្នា ឬ​អ្នក​ជំនាញ​ខាង​កសិកម្ម​។​

    ចែករំលែកដោយ៖ ម៉ៅ ហេង
    ប្រភព៖ UFL

    - Advertisement -
    Advertisement