កសិករយើងធ្លាប់ជួបបញ្ហាដំណាំលេចចេញនូវបញ្ហាស្លឹកឡើងលឿងឬអត់? បញ្ហានេះគឺជាជំងឺអុចស្លឹកពណ៌លឿង។
ជំងឺអុចស្លឹកពណ៌លឿង ជាជំងឺមួយក្នុងចំណោមជំងឺបំផ្លាញស្លឹកផ្សេងទៀត ដែលគេឃើញកើតមានលើដំណាំត្រសក់ ឃ្លោក ម្រះ ម្ទេស ដំឡូងបារាំង ត្រឡាច និងប៉េងប៉ោះ ជាដើម។ ជំងឺនេះបង្កឡើងដោយពពួកណេម៉ាតូត ដែលជាបរាសិតបំផ្លាញដំណាំ។
ដំបូងស្លឹករុក្ខជាតិ ឬដំណាំដែលគ្មានជំងឺ គឺមានពណ៌បៃតងស្រស់។ តែពេលឆ្លងជំងឺនេះ ស្លឹកនឹងប្រែទៅជាលឿងស្រាល និងមានរាងជ្រុងៗមិនច្បាស់នៅផ្នែកខាងលើនៃផ្ទៃស្លឹក។ ដំណាក់ កាលបន្ទាប់ស្លឹកដែលឆ្លងរោគក៏វិវត្តពីពណ៌លឿងស្រាលទៅជាពណ៌លឿងភ្លឺ ហើយចំណុច កណ្ដាលប្រែទៅជាពណ៌ត្នោត។ ពេលមានសំណើមខ្ពស់ ចំណុចពណ៌ត្នោតក៏ប្រែទៅជាប្រផេះនៅ ក្រោមផ្ទៃស្លឹក។ វារីករាលដាលយ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរបើសិនជាគ្រប់គ្រងមិនទាន់។
ដើម្បីដោះស្រាយបញ្ហានេះ កសិករត្រូវបេះស្លឹកដែលមានជំងឺចេញពីដើម ដោយប្រើប្រាស់កន្ត្រៃ ឬកូនកាំបិតរួចយកស្លឹកទៅ ដុតឲ្យឆ្ងាយបីចំការ។ មួយវិញទៀតពេលដាំដំណាំដូចជាម្រះ ម្ទេស ប៉េងប៉ោះ ឬ ត្រឡាច ត្រូវពង្រីកចន្លោះជួរ និងគម្លាតគុម្ពឲ្យបានឆ្ងាយគ្នាបន្តិច។

ក្រៅពីនេះ ពេលស្រោចដំណាំ កុំស្រោចទឹកជោកជាំពេក បើកាលណាមានសំណើមខ្លាំង វាជាឱកាសធ្វើឲ្យមានជំងឺទៅវិញ ហើយមិនត្រូវស្រោចស្រព ដំណាំពេលល្ងាច នោះទេ ព្រោះ វាអាចធ្វើ ជំងឺនេះកាន់តែរីករាលដាលលឿន។ មួយវិញទៀត បើសិនជាក្នុងមូលដ្ឋានមានមន្ត្រីជំនាញកសិកម្ម កសិករ គួរប្រឹក្សា ពីវិធីត្រឹមត្រូវអំពីការប្រើប្រាស់ថ្នាំបាញ់ សម្រាប់បង្ការជំងឺទាំងនេះឲ្យបានទាន់ពេល។
ចែករំលែកដោយ៖ ម៉ៅ ហេង
ប្រភព៖ Gardeners World
