កំណែទម្រង់ដ៏ធំបំផុតក្នុងរយៈពេលជាង ១០ឆ្នាំ របស់កង់បីបាចាច ជាអ្វី?

កំណែ​ទម្រង់​ដ៏​ធំបំផុតក្នុងរយៈពេល​ជាង​10​ឆ្នាំ​ របស់​កង់​បី​បាចាច​បានមកដល់ហើយ។

សូមណែនាំ​កង់​បីបាចាចសេរ៊ីថ្មី RE-4V ដែល​បំពាក់ដោយម៉ាស៊ីនកម្លាំង​ធំ​ជាង​មុន​រហូត​ដល់​ទៅ​ 236cc ដែលផ្តល់នូវសមត្ថភាពកាន់តែខ្លាំងសម្រាប់​ការ​ធ្វើដំណើរ​គ្រប់​ស្ថាន​ភាព​ផ្លូវ​។ បច្ចេកវិទ្យា ISG (អាយ អេស ជី) ជួយឱ្យការបញ្ឆេះម៉ាស៊ីនកាន់តែលឿន និងស្ងាត់ជាងមុន​ ដែលជាមុខងារដ៏សំខាន់ ដែលអតិថិជនកង់បីបាចាចតែងតែទន្ទឹងរង់ចាំ។

ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​ កង់​បី​បាចាច ​RE-4V​ បាន​នាំ​យក​នូវ​បច្ចេកវិទ្យាថ្មី មិន​មាន​កង់​បី​ដទៃណា​អាច​ធ្វើ​បាននោះ​គឺ​បច្ចេក​វិទ្យា​4V​ ឬ​សឺ​ប៉ាប់​4 ដែល​ជួយបង្កើនប្រសិទ្ធភាពសន្សំសំចៃប្រេង   ឥន្ធនៈ និងសមត្ថភាពដំណើរការរបស់ម៉ាស៊ីន​កង់​បី​បាចាចកាន់​តែ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​។ ប្រព័ន្ធស្អំម៉ាស៊ីនដោយប្រេងដែលមានទំហំធំ និងប្រសើរជាងមុន ជួយរក្សាសីតុណ្ហភាពម៉ាស៊ីនឱ្យត្រជាក់ និងដំណើរការបានល្អប្រសើរ ទោះបីជាប្រើប្រាស់ពេញមួយថ្ងៃក៏ដោយ។

លេខរយ៊ែរថយក្រោយបញ្ជាដោយដៃ ដែលត្រូវបានដាក់នៅលើដៃចង្កូតខាងស្ដាំ ធ្វើឱ្យការថយក្រោយកាន់តែងាយស្រួល និងមានផាសុកភាពជាងមុន។ តែម​រចនាថ្មីដ៏ទាក់ទាញ ពីផ្នែកខាងមុខ រហូតដល់ផ្នែកខាងក្រោយ កាន់តែទាក់ទាញនិងសុីវិល័យ។ កម្លាំងរមួលកាន់តែខ្លាំង​ សន្ទុះ​ល្បឿនកាន់តែប្រសើរ​ ល្បឿនអតិបរមាកាន់តែខ្ពស់។

កង់​បី​បាចាច​ RE-4V 236 CC — កម្លាំងខ្លាំង គ្មាន​គូ​ប្រៀប និងឈានមុខគេនៅកម្ពុជា!