គន្លឹះ​ដាំ​ដំណាំ​លើ​ដីស្រែ​ចម្ការ​​ដើម្បីបានទិន្នផលខ្ពស់​និង​​ដីនៅមាន​ជីជាតិ​

ដើម្បីឱ្យដីរបស់យើងទទួលបានមកវិញនូវជីជាតិ និងសុខភាពល្អប្រកបដោយនិរន្តរភាព ខាងក្រោមនេះគឺជាតារាងកាលវិភាគគំរូសម្រាប់រយៈពេល ១ ឆ្នាំ ដែលរួមបញ្ចូលទាំងការដាំដំណាំបង្វិល និងការប្រើប្រាស់ជីកំប៉ុស្ត​ដែល​បង​ប្អូន​កសិករ​អាច​ពិចារណា​អនុវត្ត​បើ​សិន​ជា​អាច​។​

កាលវិភាគគ្រប់គ្រងដី និងដំណាំប្រចាំឆ្នាំ (គំរូសម្រាប់ផ្ទៃដី ១ ហិកតា)

តារាងនេះរៀបចំឡើងដោយផ្អែកលើគោលការណ៍ “ផ្តល់ឱ្យដីវិញ មុននឹងយកផលពីដី”។

១. ដំណាក់កាលរៀបចំដី (១-២ សប្តាហ៍ មុនដាំដុះ)

  • សកម្មភាព៖ ដាក់ជីកំប៉ុស្ត ឬលាមកសត្វស្ងួត។
  • បរិមាណ៖ ប្រហែល ៥-១០ តោន ក្នុងមួយហិកតា (អាស្រ័យលើគុណភាពដីជាក់ស្តែង)។
  • បច្ចេកទេស៖ បាចជីឱ្យសព្វ រួចភ្ជួរលប់ចូលក្នុងដី ដើម្បីឱ្យមីក្រូសរីរាង្គចាប់ផ្តើមធ្វើការ។

២. តារាងដាំដំណាំបង្វិល ៣ វគ្គ

ការដាំបង្វិលជួយកាត់ផ្តាច់ដង្ហើមសត្វល្អិត និងរក្សាតុល្យភាពសារធាតុចិញ្ចឹម៖

  • វគ្គទី ១ ឬដើមរដូវ៖ ដាំដំណាំធញ្ញជាតិដូច​ជាស្រូវ ឬ ពោត។ ដំណាំប្រភេទ​នេះ​ត្រូវការអាសូត(N) ខ្ពស់ ហើយ​យើង​ជ្រើសរើស​សម្រាប់​ផ្តល់ទិន្នផលគោល។
  • វគ្គទី ២ ឬពាក់កណ្តាលរដូវ៖ ​ដាំដំណាំត្រកូលសណ្តែកដូច​ជា​សណ្តែកខៀវ សណ្តែកដីដោយ​ប្រើជីតិចតួច​។ ដំណាំ​ទាំង​នេះ​ត្រូវ​ការអាសូត​តិត និង​ជួយ​ជួសជុល​អាសូត​ក្នុង​ដី​ដោយ​ចងអាសូត ពីខ្យល់បញ្ចូលក្នុងដីវិញ ហើយ​អាច​ប្រមូល​ផល​បាន​។
  • វគ្គទី៣៖ ដំណាំគម្របដី។ ចង្រ្កង់ស្វា ឬ​​សណ្ដែក​បាយ (ដាំមិន​ប្រមូលផល) ដើម្បី​គ្របដី​មិន​ប្រើជី​។ ដំណាំ​នេះ​ដាំ​ក្នុង​គោល​បំណង​ការពារសំណឹកដី និងក្លាយជាជីបៃតងពេលភ្ជួរលប់។​

៣. វិធីសាស្រ្តប្រើប្រាស់ជីកំប៉ុស្ត និងជីជំនួយតាមដំណាក់កាល

ដើម្បីឱ្យដំណាំទទួលបានសុខភាពល្អពេញមួយវដ្តជីវិត កសិករ​យើង​គួរអនុវត្តតាមជំហានទាំងនេះ៖

  1. ការដាក់ជីទ្រាប់បាត
    1. ប្រើ ជីកំប៉ុស្ត លាយជាមួយ ធ្យូងជីវ (Biochar)។ ធ្យូងជីវនឹងជួយរក្សាសារធាតុចិញ្ចឹមពីជីកំប៉ុស្តមិនឱ្យហួត ឬហូរអស់ពេលភ្លៀងខ្លាំង។
  2. ការបំប៉នបន្ថែម
    1. ប្រើ ជីជីវទឹក (ជីផ្អាប់ពីបន្លែ ឬត្រី) បាញ់ទៅលើស្លឹក ឬស្រោចតាមគល់រៀងរាល់ ១០-១៥ ថ្ងៃម្តង ដើម្បីជួយឱ្យដំណាំ​លូតលាស់រហ័ស។
  3. ការគ្រប់គ្រងដីក្រោយប្រមូលផល
    1. កុំដុតជញ្ជ្រាំង ឬសំណល់ដំណាំ យើងត្រូវភ្ជួរលប់សំណល់ទាំងនោះចូលក្នុងដីវិញ ដើម្បីឱ្យវាស្អុយរលួយក្លាយជាជីធម្មជាតិសម្រាប់រដូវក្រោយ។

គន្លឹះបន្ថែម

  • សង្កេត pH ដី: ប្រសិនបើដីជូរខ្លាំង (pH < 5) ត្រូវបន្ថែម កំបោរសកសិកម្ម នៅពេលរៀបចំដី។
  • ការប្រើផេះចង្ក្រាន អាចបាចបន្ថែមនៅវគ្គទី២នៃ​ការ​ដាំ​ដុះ​ដើម្បីផ្តល់ប៉ូតាស្យូម ដែលជួយឱ្យគ្រាប់សណ្តែកពេញនិងធ្ងន់ (បើ​សិន​ជាដាំសណ្ដែក)។

ចែករំលែកដោយ៖ ចាន់ តារា
ប្រភព៖ Crops News /Verdesian Life Sciences