ធ្លាប់ឭដំណាំអន្ទាក់ឬអត់ គេដាំដើម្បីអ្វី?

ដំណាំអន្ទាក់​ គឺជាដំណាំដែលកសិករគួរ​ដាំព័ទ្ធជុំវិញដំណាំណាមួយដើម្បីការពារការចម្លង​ជងឺ វីរុស និងសត្វល្អិតជាដើម។ ដំណាំអន្ទាក់អាចជាដំណាំដែលស្ថិតក្នុងគ្រួសារដូចគ្នាឬខុសគ្នា។ ឧទាហរណ៍​បើចង់ដាំត្រសក់ជា​ដំណាំ​គោល​ យើង​អាចដាំដំណាំអន្ទាក់ជាដំណាំពោតព័ទ្ធជុំវិញត្រសក់ ឬក៏អាចដាំត្រសក់ដូចគ្នាព័ទ្ធជុំវិញក៏បាន។

តើដាំដំណាំអន្ទាក់​ដើម្បី​អ្វី?

ដំណាំអន្ទាក់មានតួនាទី ធ្វើជារុក្ខជាតិរបងជួយការពារដំណាំគោល​ពីខ្យល់ ធូលីដី និងជាជម្រក​របស់សត្វមានប្រយោជន៍​ដូចជា​ពពួកអណ្ដើកមាស និងសត្វកណ្ដូបបុកស្រូវជាដើម។ ដំណាំទាំងនេះ​ក៏អាចទុកប្រមូលបានដែរ បើ​យើង​ដាំ​ដូចជា ពពួកជី ស្លឹកគ្រៃ ដើមម្រុំ ឬផ្សេដំណាំ​ងៗទៀតដែល​បាន​ដាំ​។

ដំណាំ​អន្ទាក់​មានអត្ថប្រយោជន៍អ្វីខ្លះ?

  • ជួយរក្សាប្រព័ន្ធអេកូឡូស៊ីបរិស្ថាន មិនមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាព
  • កាត់បន្ថយការចំណាយការប្រើប្រាស់ថ្នាំពុលបានមួយផ្នែក
  • ការពារ និងជាជម្រករបស់សត្រូវធម្មជាតិ(សត្វដែលមានប្រយោជន៍)
  • ធ្វើឲ្យ​ប្រសើរឡើងនូវគុណភាពដំណាំ
  • ការពារកត្ដាចង្រៃមិនឲ្យ​មានលទ្ធភាពចូលទៅដល់ចម្ការ​របស់​ដំណាំគោល

ដំណាំប្រភេទណាដែល​កសិករគួរដាំ​?

កសិករយើង​អាចជ្រើសរើសដំណាំអន្ទាក់ទៅតាមចំណង់​ចំណូលចិត្ដ ឬទៅតាមតំបន់ដែល ប៉ុន្ដែដំណាំអន្ទាក់ដែលជួយការពារដំណាំ ហើយមានប្រយោជន៍ដែលគេនិយមដាំមាន ពពួកស្មៅចំណីសត្វ ស្កួយ អំពៅ ពោត ដោយសារដំណាំទាំងនេះមានកំពស់ខ្ពស់ និងងាយស្រួលដាំ។ ដើម្បីការពារក្រុមដំណាំអំបូរត្រសក់ និង​ដំណាំ​ផ្សេង​ទៀត​ដូច​ជាត្រប់ ម្ទេស ឬប៉េងប៉ោះ កុំឲ្យឆ្លងជំងឺ ឬវីរុសកសិករ​ត្រូវ​ដាំដំណំាអន្ទាក់ដូចជា ពោត ស្គួយ អំពៅ ស្មៅ ដែលខ្ពស់ ដើម្បីការពារ។

ពេលណាគួរដាំដំណាំអន្ទាក់?

ការដាំដុះដំណាំអន្ទាក់ត្រូវ​ដាំដុះមុនដាំ​ដំណាំយកផល។ ជាទូទៅគេដាំពី ៣ទៅ ៤ សប្ដាហ៍មុនដំណាំយកផល ដើម្បីឲ្យ​វាដុះបានខ្ពស់ជាងដំណាំ​ប្រមូលផល ហើយអាចការពារដំណាំយើងបាន។

បងប្អូន​ណា​ខ្លះធ្លាប់​ដាំដំណាំអន្ទាក់ ចែក​រំលែកជាមួយ​កសិ/Kakse ផង!​

ចែករំលែកដោយ៖ ម៉ៅ ហេង
ប្រភព៖ GARDENIA