អត្ថប្រយោជន៍និងតួនាទីរបស់ដំណាំអន្ទាក់

ដំណាំអន្ទាក់​ គឺជាដំណាំដែលគេដាំដុះព័ទ្ធជុំវិញដំណាំណាមួយដើម្បីការពារការចម្លងនូវជងឺឆ្លង វីរុស និងសត្វល្អិតជាដើម។ ដំណាំអន្ទាក់អាចជាដំណាំដែលស្ថិតក្នុងគ្រួសារដូចគ្នាឬខុសគ្នា។ ឧទាហរណ៍​ បើចង់ដាំត្រសក់អ្នកអាចដាំដំណាំអន្ទាក់ជាដំណាំពោតព័ទ្ធជុំវិញត្រសក់ ឬក៏អាចដាំត្រសក់ដូចគ្នាព័ទ្ធជុំវិញក៏បាន។

តួនាទីដំណាំអន្ទាក់

ដំណាំអន្ទាក់មានតួនាទី ធ្វើជារុក្ខជាតិរបងជួយការពារដំណាំពីខ្យល់ខ្លាំង ធូលីដី និងជាជម្រករបស់សត្រូវធម្មជាតិដូចជា ពពួកអណ្ដើកមាស និងសត្វកណ្ដូបបុកស្រូវជាដើម។ ហើយដំណាំនេះក៏អាចលក់ឬប្រមូលផលបានដូចជា ពពួកជី ស្លឹកគ្រៃ ដើមម្រុំ ឬដំណាំផ្សេងៗទៀតទៅតាមការជ្រើសរើសរបស់​យើង​យកមក​ដាំដុះ។

មានអត្ថប្រយោជន៍អ្វីខ្លះ?

ជួយរក្សាប្រព័ន្ធអេកូឡូស៊ីបរិស្ថាន មិនមានផលប៉ះពាល់ដល់បរិស្ថាន និងសុខភាព

កាត់បន្ថយការចំណាយការប្រើប្រាស់ថ្នាំពុលបានមួយផ្នែក

ការពារ និងជាជម្រករបស់សត្រូវធម្មជាតិ(សត្វដែលមានប្រយោជន៍)

ធ្វើអោយប្រសើឡើងនូវគុណភាពដំណាំ

–  ការពារកត្ដាចង្រៃមិនអោយមានលទ្ធភាពចូលទៅដល់ចំការដំណាំបាន

ដំណាំប្រភេទណាដែលគេចូលចិត្ដដាំដុះ?

កសិករអាចជ្រើសរើសដំណាំអន្ទាក់ទៅតាមចំណូលចិត្ដ ឬទៅតាមតំបន់ដែលមាន ប៉ុន្ដែដំណាំអន្ទាក់ដែលជួយការពារដំណាំ ហើយមានប្រយោជន៍ដែលគេនិយមដាំមាន ពពួកស្មៅចំណីសត្វ ស្កួយ អំពៅ ពោត ដោយសារដំណាំទាំងនេះមានកំពស់ខ្ពស់ និងងាយស្រួលដាំ។ ដើម្បីការពារក្រុមដំណាំអំបូរត្រសក់ ឬតំណាំប្រភេទត្រប់ ម្ទេស ប៉េងប៉ោះ កុំឲ្យឆ្លងជំងឺ ឬវីរុសគេត្រូវ ដាំដំណំាអន្ទាក់ដូចជា ពោត ស្គួយ អំពៅ ឬស្មៅ ដែលខ្ពស់ ដើម្បីការពារ។

ពេលណាគួរដាំដំណាំអន្ទាក់?

ការដាំដុះដំណាំអន្ទាក់ត្រូវ ដាំដុះមុនដំណាំយកផល។ ជាទូទៅគេដាំពី ៣ទៅ ៤ សប្ដាហ៍មុនដំណាំយកផល ដើម្បីអោយវាដុះ បានខ្ពស់ជាង ហើយអាចការពារដំណាំយក​ផល​បាន។

ប្រភព៖ Gardenary