ច្បារអំពៅ​កំពុង​ក្លាយ​ជា​តំបន់​រស់​នៅ​ដ៏​ល្អបំផុត​សម្រាប់​គ្រួសារ​សម័យ​ថ្មី

ខណ្ឌច្បារអំពៅ ​រាជធានី​ភ្នំពេញ ​បាន​ក្លាយជា​តំបន់ទាក់ទាញ​ខ្លាំងសម្រាប់ការ​រស់នៅ ​ការវិនិយោគ​ និង​ការអភិវឌ្ឍ​គម្រោង​លំនៅឋាន​ធំៗ ​ដោយសារ​កត្តាសំខាន់ៗជាច្រើន៖

១. តំបន់អភិវឌ្ឍលឿនបំផុតមួយ

ច្បារអំពៅ​កំពុងក្លាយ​ជាតំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​លំនៅឋាន​លឿនបំផុត​មួយ​ក្នុង​រាជធានីភ្នំពេញ។ ចំនួន​ប្រជាជន​ក្នុង​តំបន់​បានកើនឡើង​យ៉ាង​គំហុក​ ដែល​បង្ហាញ​ពី​តម្រូវការ​ខ្ពស់​ និង​សក្ដានុពល​នៃ​ទីតាំង​នេះ​នា​ពេល​អនាគត។

២. តំបន់បុរីធំជាងគេ និង​សហគមន៍​ស្ដង់ដារ​ពេញ​លេញ​សម្រាប់​ការ​រស់នៅ

ច្បារអំពៅ ​ជា​តំបន់​បុរី​ដ៏ធំបំផុត​មួយ​នៅ​ភ្នំពេញ​ ដោយ​មាន​គម្រោង​លំនៅឋាន​ជា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នេះ។  សាលារៀន​អន្តរជាតិ​ មន្ទីរពេទ្យ​ស្តង់ដារ​ ផ្សារ អគារ​ពាណិជ្ជកម្ម ​ហាង​តូចធំ ​ក្នុង​តំបន់​នេះ ជា​ការ​បំពេញ​បន្ថែម​ដល់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ និង​រយៈពេល​វែង​តទៅ​មុខ​ទៀត​របស់​ក្រុម​គ្រួសារ​សម័យថ្មី​ដែល​រស់​នៅ​តំបន់​នេះ។

៣. រស់នៅជិតទីក្រុង តែទទួលបានភាពស្ងប់ស្ងាត់

ច្បារអំពៅ​ ផ្ដល់អារម្មណ៍​ខុស​ប្លែកពី​តំបន់កណ្ដាល​ទីក្រុង ដោយ​បរិយាកាស​ស្ងប់ស្ងាត់​ ខ្យល់​អាកាស​បរិសុទ្ធ​ និង​មាន​តំបន់​បៃតង​ច្រើន​ជាង​មុន ហើយ​អាច​ធ្វើ​ដំណើរ​ចូល​កណ្ដាល​ទីក្រុង​បាន​យ៉ាង​ងាយ​ស្រួល ដោយ​ការ​ត​ភ្ជាប់​ស្ពាន​ ថ្នល់​កាន់​តែ​ច្រើន។

៤. ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់

ក្រៅ​ពី​ស្ពាន​ព្រះមុនីវង្ស ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ២០២៤ ​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ ​ ការ​កកស្ទះ និង​បង្កើន​ល្បឿន​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់ ឆាប់​ៗ​នេះ​ស្ពាន​មួយ​ខ្សែ​ទៀត ជិត​បញ្ចប់​ការ​សាងសង់​ និង​ត​ភ្ជាប់​ដាក់​ឲ្យ​ប្រើប្រាស់​ឆាប់ៗ​នេះ​ដែរ​គឺ “ស្ពាន​ព្រែកប្រា ចាក់អង្រែក្រោម” ដើម្បី​តភ្ជាប់​មក​កាន់​បុរី​ប៉េង ហួត គម្រោង​ភូមិនិម្មិត និង​ផ្លូវជាតិ​លេខ ១ ឲ្យ​កាន់​តែ​ងាយស្រួល។ 

ការ​តភ្ជាប់​ទៅកាន់​ផ្លូវក្រវាត់​ក្រុង ​និង​គម្រោងហេដ្ឋារចនា​សម្ព័ន្ធថ្មីៗ ​បាន​ធ្វើ​ឲ្យ​ច្បារអំពៅ ​ក្លាយជា​តំបន់​រស់​នៅ​ដែល​មាន​ភាពងាយស្រួល ​នឹង​រុញ​ឲ្យ​តម្លៃ​អចលទ្រព្យ​នៅ​តំបន់​នេះ បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

៥. តម្លៃអចលនទ្រព្យកំពុងកើនឡើង

អភិវឌ្ឍន៍​កាន់​តែ​ច្រើន តម្លៃ​អចលទ្រព្យ​តំបន់​នោះ​នឹង​កើន​តម្លៃ​ជា​រឿង​ធម្មតា ហើយ​នេះ​អាច​ជា​ ឱកាស​ល្អ​សម្រាប់​ការវិនិយោគ និង​រៀបចំ​គ្រួសារ​រស់​នៅ​ក្នុង​តំបន់​ដ៏​មមាញឹក​នេះ។ កន្លង​ទៅ​អ្នក​ជំនាញ​អចលនទ្រព្យ​ជាច្រើន ​ក៏បានចាត់​ទុក​ច្បារអំពៅ ​ថា​ជា​តំបន់មួយ​ដែល​មាន​សក្ដានុពល​ខ្ពស់បំផុត​​ច្រើន​ឆ្នាំទៅ​មុខ។

៦. គម្រោង​ធំៗ​បន្ត​រីក​លូតលាស់

គម្រោងធំៗ​ជាច្រើន​ កំពុង​អភិវឌ្ឍ​​រួមមាន​ទីក្រុង​រណបកោះនរា និង​គម្រោង​ពហុមុខងារជា​ច្រើន​​​នឹង​ផ្លាស់ប្ដូរ​ការរស់នៅ និង​សេដ្ឋកិច្ច​ក្នុង​តំបន់ទាំងមូល។ គម្រោង​ទាំងនេះ​ នឹង​បន្ថែម​ទាំង​ការងារ ​ពាណិជ្ជកម្ម ​ការអប់រំ ​សុខាភិបាល ​និង​ការកម្សាន្ត ​ដែល​ជួយ​បង្កើន​គុណភាព​ជីវិត ​និង​តម្លៃ​អចលនទ្រព្យ​ក្នុង​រយៈពេល​វែង។

៧. អាកាសយានដ្ឋានអន្តរជាតិតេជោ

ក្រោយ​ការ​ត​ភ្ជាប់​ស្ពាន ជា​បន្ត​បន្ទាប់ កាន់​តែ​ជំរុញ​ជម្រើស​បន្ថែម​ក្នុង​ការ​ធ្វើ​ដំណើរ​ឲ្យ​កាន់​តែ​ជិត​ ទៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ ដែល​ជា​ច្រកទ្វារ​ថ្មីទៅ​កាន់​ពិភពលោកដ៏​ធំ​បំផុត​របស់​កម្ពុជា ទៅ​កាន់​ពិភពលោក។

គម្រោង​ភូមិឋានក្នុងក្ដីស្រមៃ​ដែល​មាន​ឈ្មោះ​ជា​ភាសាខ្មែរ​ដំបូងគេ ក្នុង​គម្រោង​មេ ​វិបុលភូមិ ឈ្មោះ​ “ភូមមិនិម្មិត” ​របស់​បុរី ប៉េង ហួត បង្ហាញ​រូបរាង​ឆាប់ៗ​នេះ​ហើយ។

បុរី ​ប៉េង ហួត ក្នុង​នាម​ជា​អ្នកអភិវឌ្ឍគម្រោង​លំនៅដ្ឋាន​ឈានមុខគេ​ដ៏ជោគជ័យ​ច្រើន​ឆ្នាំ​កន្លង​មកនេះ បាន​បញ្ជាក់​ថា គម្រោង​”ភូមមិនិម្មិត” ដ៏​ប្រណីត​ថ្មី របស់​ខ្លួន​ រចនាសួន​ច្បារ​មុខផ្ទះ​វែងបំផុត​មិនធ្លាប់​មាន​បង្កប់​អត្ថន័យ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ និង បង្កប់​ដោយ​បំណងប្រាថ្នា ៣ ​ដូចខាងក្រោម៖

ទី១. សួនខាងមុខ៖ ​ផ្ដល់​សុភមង្គល​ផ្លូវចិត្ត​ និង​ការរស់នៅ​ដោយ​ក្ដីសុខ។

ទី២. សួនកណ្ដាល៖ បង្កើន​ទ្រព្យស្ដុកស្ដម្ភ​ ​ភាពរីក​ចម្រើន រីឯ។

ទី៣. សួនខាងក្រោម៖ ជួយ​រក្សា​សុខភាព​គ្រប់ក្រុមគ្រួសារ​ ទទួល​បាន​សុខភាព​ល្អ​បរិបូរណ៍។

ក្រៅពី​ចំណុច​លេច​ធ្លោ ជា​សួន​ច្បារ​មុខផ្ទះ​វែង​បំផុត​មិន​ធ្លាប់​មាន​នេះ តើ​គម្រោង​  “ភូមិនិម្មិត” មាន​សក្ដានុពល​អ្វី​ពិសេស​ទៀត?

ច្រក​ចូល​និង​ការ​ត​ភ្ជាប់​ស្ពាន​ថ្មី

– មាន​ច្រក​ចូលចំនួន ៥ ពីផ្លូវជាតិលេខ១ និង​ការតភ្ជាប់ផ្លូវ និង​​ស្ពានព្រែក​ប្រា ចាក់អង្រែ​ក្រោម ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ឲ្យ​កាន់​តែ​ងាយស្រួល ឆាប់​រហ័ស​ចំណេញ​ពេលវេលា ថវិកា​និង​ លើក​កម្ពស់​សេដ្ឋកិច្ច​ក្នុង​តំបន់។

ផ្ទៃដី​និង​ទំហំ​គម្រោង

– វិសាលភាព​ការអភវិឌ្ឍន៍​នៃ​គម្រោងនេះ ត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ ៣៤ហិកតារ និង​គ្រោង​បន្ត​ពង្រីក​ជា​បន្តបន្ទាប់​រហូត​ដល់​ទៅ ៥ដង​នៃ​ទំហំ​បច្ចុប្បន្ន ឬ​ ១៧០ហិកតារ ដើម្បី​បង្កើត​ជា​សហគមន៍​រស់​នៅ​ដ៏ពេញលេញ​សម្រាប់​អនាគត។

ប្រភេទវីឡា​នៅ​ក្នុង​គម្រោង

“ភូមិនិម្មិត” ដែល​គ្រប់​ផ្ទះ​សុទ្ធ​តែ​បាន​បំពាក់​សម្ភារៈ​ស្ដង់ដារ​កាន់តែល្អ ​មាន​គម្រោង​មេ​ច្បាស់​លាស់​ក្នុង​ការ​បែងចែក​និង​សាងសង់​វីឡា​ជា​ច្រើន​ប្រភេទ​ទៅ​តាម​ជម្រើស​រហូត​ដល់​ទៅ​ ១៣​ប្រភេទ​ផ្សេងៗគ្នា ដូចជា៖

១. វីឡា ភ្លោះម៉ូដឺន

២. វីឡា ភ្លោះអេ

៣. វីឡា ភ្លោះប៊ី

៤. វីឡា ចាស្មីនណា ម៉ូដឺន

៥. វីឡា ព្រីនសេសស៍

៦. វីឡា ព្រីនស៍

៧. វីឡា ឃ្វីន

៨. វីឡា ឃីង ម៉េជេស្ទីក និង

៩. វីឡា ឃីង ហ្គ្រេន

១០. វីឡាភ្លោះម៉ូដថ្មីចុងក្រោយគេ​ “ព្រេស្ទិជ”

១១. វីឡាកូនកាត់ LM

១២. វីឡាអាជីវកម្ម Rosana Modern

១៣. វីឡាអាជីវកម្ម Rosana Modern A

តម្លៃ

– តម្លៃ​ចាប់​ពី ក្រោម ​២០០ ០០០​ដុល្លារ​អាមេរិក​ឡើង​ទៅ ដែល​គ្រប់​ផ្ទះ​សុទ្ធ​តែ​បាន​បំពាក់​សម្ភារៈ​ស្ដង់ដារ​កាន់តែល្អ សម្រាប់​ការរស់នៅ​កាន់តែទំនើបស៊ីវីល័យ។

ទីតាំងគម្រោង

– ស្ថិត​នៅ​ក្នុង​ភូមិ​ចំពុះក្អែក១ សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ ចម្ងាយ​ប្រមាណ ២នាទី​ ពី​ស្ពាន​ព្រែកប្រា​ចាក់​អង្រែក្រោម    ដែល​នឹង​បញ្ចប់ការសាងសង់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ឆាប់ៗ​នេះ។  

ចង់បាន​ផ្ទះ​ស្អាត មាន​គុណភាព​ រចនាបថ​ទំនើប​ បរិកាស​បៃតង សួនច្បារ​ធំទូលាយ វែងៗ​មុខ​ផ្ទះ​រក​នៅ​គម្រោង​ផ្សេង​មិន​មាន ​សម្រាប់​គ្រួសារ និង​អនាគត​កូនៗ សូម​កុំ​រំលង​លំនៅដ្ឋាន​ក្នុង​គម្រោង”ភូមិនិម្មិត” បុរី​ ប៉េង ហួត។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​កាន់៖
– ទូរសព្ទលេខ៖ 017 596 789
– ឬ ​Facebook Page ផ្លូវការណ៍​របស់​ “ភូមិនិម្មិត

“ភូមិនិម្មិត” ភូមិឋាន​នៃ​ក្ដីស្រមៃ​របស់​លោក​អ្នក!