ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសកម្ពុជាកាន់តែមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ខណៈដែលម៉ាកល្បីៗជាច្រើនលើពិភពលោកបាននាំចូលនិងដាក់បង្ហាញនូវរថយន្តអគ្គិសនីប្រភេទ SUV ដែលមានតម្លៃសមរម្យ និងពោរពេញដោយបច្ចេកវិទ្យាទំនើប។ ខណៈដែលអ្នកទិញមិនត្រឹមតែសម្លឹងមើលលើរយៈចម្ងាយបើកបរតែមួយមុខទេ ប៉ុន្តែរឿងសំខាន់នៅពេលជ្រើសរើសរថយន្តអគ្គិសនី គឺពួកគាត់បានស្វែងរកនូវរថយន្តដែលបំពាក់បច្ចេកវិទ្យាទំនើប មានសុវត្ថិភាពខ្ពស់ មានដំណើរការបើកបររលូនល្អ និងមានការគាំទ្រពីក្រុមហ៊ុនលើសេវាកម្មក្រោយពេលលក់ផងដែរ។

ក្នុងចំណោមរថយន្តអគ្គិសនីប្រភេទ SUV ដែលមានការប្រកួតប្រជែងខ្លាំងក្នុងតម្លៃក្រោម 30,000 ដុល្លារមានដូចជា Leapmotor B10, Deepal S05 និង Aion i60 Elite។ ស្របពេលដែលរថយន្តទាំង៣ម៉ូឌែលនេះផ្តល់នូវយៈចម្ងាយបើកបរប្រហាក់ប្រហែលគ្នា បំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និងមានតម្លៃប្រកួតប្រជែងផងដែរ រថយន្តទាំងនេះត្រូវបានរចនាឡើងដើម្បីផ្តល់តាមតម្រូវការខុសៗគ្នា និងមានតម្លៃខុសគ្នាដែរ។ រថយន្តទាំង៣នេះមានគោលដៅសម្រាប់អ្នកទិញដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមិនចាំបាច់ចំណាយប្រាក់ច្រើន។
| Specification | Leapmotor B10 | Deepal S05 | Aion i60 Elite |
| តម្លៃ | $26,888 | $29,900 | $27,800 |
| ទំហំអាគុយ | 67.1 kWh | 56.12 kWh | 62.26 kWh |
| រយៈចម្ងាយបើកបរ | 600Km (CLTC) | 510 Km (CLTC) | 530 Km (CLTC) |
| កម្លាំង | 218 hp | 238 hp | 150 kW |
| ទំហំ ទទឹង x បណ្តោយ x កម្ពស់ (mm) | 4515 x 1885 x 1655 | 4620 x 1900 x 1600 | 4685 x 1854 x 1660 |
| គម្លាងកង់មុខទៅកង់ក្រោយ (mm) | 2735 | 2880 | 2775 |
| ល្បឿននៃការសាកថ្ម | 20 minutes (30% to 80%) | 15 minutes (30% to 80%) | 22 to 24 min (30% to 80%) |
1. តម្លៃដែលល្អបំផុតសម្រាប់តម្លៃដើម
រថយន្ត Leapmotor B10 ផ្តល់នូវតុល្យភាពដ៏ល្អរវាងតម្លៃសមរម្យ និងមានលក្ខណៈបច្ចេកទេសកម្រិតខ្ពស់។
• តម្លៃ Leapmotor B10 ថោកជាង Aion i60 Elite $912
• តម្លៃ Leapmotor B10 ថោកជាង Deepal S05 $3,012
សម្រាប់អ្នកដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានតម្លៃសមរម្យដោយមិនបាត់បង់ភាពទំនើប នោះរថយន្ត Leapmotor B10 បានបង្ហាញពីជម្រើសដែលមានតម្លៃល្អបំផុតមួយនៅក្នុងទីផ្សារ។
2. ទំហំអាគុយ និងរយៈចម្ងាយបើកបរ
សមត្ថភាពថ្ម និងចម្ងាយបើកបរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ថា តើរថយន្តអគ្គិសនីអាចធ្វើដំណើរបានរយៈចម្ងាយប៉ុន្មាន និងមានថាមពលប៉ុន្មានដែលវាអាចផ្ទុកបាន។ Leapmotor B10 បានបំពាក់មកជាមួយអាគុយទំហំធំជាងគេក្នុងចំណោមរថយន្តទាំង៣ម៉ូឌែលនេះ។
បើប្រៀបធៀបជាមួយរថយន្តទាំង៣នេះ៖
• រថយន្ត Leapmotor B10 មានទំហំអាគុយធំជាងរថយន្ត Aion i60 Elite 4.84 kWh
• រថយន្ត Leapmotor B10 មានទំហំអាគុយធំជាងរថយន្ត Deepal S05 រហូតដល់ 10.98 kWh
ជាទូទៅថ្មអាគុយធំគឺផ្តល់នូវទំនុកចិត្តក្នុងការបើកបរបានកាន់តែច្រើន ជាពិសេសសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ និងការធ្វើដំណើរប្រចាំថ្ងៃនៅទីក្រុង ឬទៅតាមបណ្តាខេត្ត។
ចំណែក Leapmotor B10 ក៏ផ្តល់នូវរយៈចម្ងាយបើកបរឆ្ងាយជាងគេរហូតដល់ 600 គីឡូម៉ែត្រ ក្នុងចំណោមរថយន្តទាំង៣ម៉ូឌែលនេះ។ បើប្រៀបធៀបទៅនឹងគូប្រជែង វាផ្តល់នូវ៖
• រយៈចម្ងាយបើកបរបានច្រើនជាងរថយន្ត Aion i60 Elite រហូតដល់ 70 គីឡូម៉ែត្រ
• និងមានរយៈចម្ងាយបើកបរច្រើនជាងរថយន្ត Deepal S05 រហូតដល់ 90 គីឡូម៉ែត្រ
ចំណុចនេះបានអនុញ្ញាតឱ្យអ្នកបើកបរធ្វើដំណើរបានឆ្ងាយជាង ទាំងការសាកថ្មផងដែរ ដែលធ្វើឱ្យរថយន្ត Leapmotor B10 ផ្តល់នូវលក្ខណៈពិសេសលើសគេ សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ និងការធ្វើដំណើរប្រចាំថ្ងៃ។

3. ដំណើរការបើកបរ និងថាមពល
រថយន្ត Deepal S05 ផ្តល់នូវកម្លាំងសេះខ្ពស់ជាងគេនៅក្នុងការប្រៀបធៀបនេះ ដែលធ្វើឱ្យវាក្លាយជាជម្រើសសម្រាប់អ្នកផ្តោតលើការថាមពល។ ទន្ទឹមនឹងនេះ កម្លាំង 218 hp របស់ Leapmotor B10 នៅតែផ្តល់នូវការបង្កើនសំទុះនិងល្បឿនខ្លាំង ដែលសមស្របសម្រាប់ការបើកបរប្រចាំថ្ងៃដោយរលូន ដែលកម្លាំងនេះគឺខ្ពស់ជាងរថយន្ត Aion i60។
រថយន្តអគ្គិសនី SUV ទាំង៣ម៉ូឌែលនេះគឺផ្តល់នូវជម្រើសដ៏គួរឱ្យចាប់អារម្មណ៏សម្រាប់អ្នកកំពុងស្វែងរកទិញរថយន្តអគ្កិសនីនៅកម្ពុជា ប៉ុន្តែពួកគេក៏ផ្តល់នូវភាពខុសៗគ្នាតាមផ្នែកនីមួយៗផងដែរ។ ខណៈរថយន្ត Deepal S05 គឺជម្រើសល្អសម្រាប់អ្នកបើកបរដែលផ្តល់អាទិភាពដល់ថាមពលបើកបរ ហើយរថយន្ត Aion i60 Elite ក៏ផ្តល់នូវតម្លៃប្រកួតប្រជែងខ្លាំង ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាក់ទាញនិងពិចារណា។
ទោះយ៉ាងណាក៏ដោយ សម្រាប់អ្នកទិញដែលកំពុងស្វែងរកការរួមបញ្ចូលគ្នាដ៏ល្អបំផុតទាំង តម្លៃសមរម្យ ទំហំថ្មអាគុយធំ រយៈចម្ងាយបើកបរវែង ដំណើរការខ្លាំង និងមានប្រសិទ្ធភាពសាកថ្មល្បឿនលឿន នោះរថយន្ត Leapmotor B10 គឺលេចធ្លោជាងគេ។ មានតម្លៃត្រឹមតែ $26,888 រថយន្ត Leapmotor B10 មិនត្រឹមតែមានតម្លៃទាបជាងគូរប្រជែងប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវទំហំថ្មធំ 67.1 kWh ព្រមទាំងមានរយៈចម្ងាយបើកបរឆ្ងាយរហូត 600Km (CLTC) និងមានការសាកថ្មល្បឿនលឿន DC 168kW ក្នុងរយៈពេលត្រឹមតែ 20 នាទីប៉ុណ្ណោះពី 30% ទៅ 80%។ សម្រាប់អតិថិជនដែលចង់សន្សំសំចៃតម្លៃដើមដោយមិនបាត់បង់សមត្ថភាពនៃដំណើរបើកបរ នោះរថយន្ត Leapmotor B10 ក្លាយជាជម្រើសដ៏ឆ្លាតវៃមួយក្នុងចំណោមរថយន្តអគ្គិសនី SUV ដែលមានតម្លៃក្រោម៣ម៉ឺនដូល្លារនៅក្នុងទីផ្សារប្រទេសកម្ពុជាពីក្រុមហ៊ុនចែកចាយផ្លូវការ៕
