ចកបាយទា ចំណីបន្ថែម​និង​សម្បូរប្រូតេអ៊ីន​សម្រាប់​មាន់​

កសិករចិញ្ចឹមមាន់មួយ​ចំនួន​កំពុងចំណាយប្រាក់ច្រើនលើចំណីមាន់ថ្លៃៗ ប៉ុន្តែមិនទាន់ទទួលបានប្រាក់ចំណេញតាមអ្វី​ដែល​បាន​រំពឹងទុក។ ប៉ុន្តែការពិតមានចំណី​បែប​ធម្មជាតិ​ដែលមានស្រាប់នៅជុំវិញផ្ទះ​យើង ក៏​រួម​ចំណែក​ជួយកាត់បន្ថយការចំណាយលើចំណីផ្សារ​បាន​ដែរ​។ ចកបាយទា ឬចកអាសូឡា​(Azolla) ជា​ចំណី​មាន​សារជាតិចិញ្ចឹម​ច្រើន​សម្រាប់​មាន់​។

ចកបាយទាជាអ្វី?

ចកបាយទា (Azolla) គឺជារុក្ខជាតិតូចៗដែលលូតលាស់លើផ្ទៃទឹក មានល្បឿនលូតលាស់លឿន និងសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា៖

  • ប្រូតេអ៊ីនខ្ពស់
  • វីតាមីន
  • សារធាតុរ៉ែ

សារធាតុទាំងនេះអាចជួយមាន់លូតលាស់បានល្អ ប្រសើរនិងមានសុខភាពរឹងមាំ។

អត្ថប្រយោជន៍សំខាន់ៗ

  • កាត់បន្ថយការចំណាយលើចំណីមាន់
  • ជួយបង្កើនការលូតលាស់ និងសុខភាពមាន់
  • ជាធនធានធម្មជាតិ ងាយរក និងអាចបង្កើតបានដោយខ្លួនឯង
  • កាត់បន្ថយការពឹងផ្អែកលើចំណី​ផ្សារ​ថ្លៃៗ

វិធីប្រើប្រាស់ត្រឹមត្រូវ

ចកបាយ​ទា​មិនគួរផ្តល់ឲ្យមាន់ស៊ីដោយ​ផ្ទាល់​នោះទេ គួរ​លាយ​ជាមួយចំណីប្រចាំ​ថ្ងៃ​ ដើម្បីរក្សាតុល្យភាព​សារធាតុចិញ្ចឹម​ក្នុង​ចំណី​ដែល​មាន​ត្រូវ​ការ​។

វិធីល្អបំផុត៖

  • ប្រមូលចកបាយ​ទាថ្មីៗ
  • សម្ងួតវាឲ្យស្ងួត​ល្អ និង​ស្អាត
  • បុកឲ្យម៉ត់ជាម្សៅ
  • លាយចូលក្នុងចំណីមាន់ប្រហែល ៥%–១០%

ការប្រើប្រាស់ក្នុងកម្រិតនេះអាចជួយកាត់បន្ថយការចំណាយដោយមិនប៉ះពាល់ដល់ការលូតលាស់។

ការប្រើប្រាស់តាមដំណាក់កាលមាន់

  • មាន់សាច់៖ គួរប្រើច្រើននៅដំណាក់កាល លូត​លាស់ និងធំធាត់
  • កូនមាន់តូចៗ៖ មិនគួរប្រើច្រើនពេក ព្រោះអាចធ្វើឲ្យកូន​មាន់​លូតលាស់យឺត

គួរជៀសវាង

កសិករមួយចំនួនអាច​មានការភាន់​ច្រឡំ ដោយផ្តល់ចកបាយទាស្រស់ច្រើនពេកភ្លាមៗឲ្យ​មាន់​ស៊ី​ ដែល​អាច​អាចធ្វើឲ្យមាន់មិនចង់ស៊ី។

ដំណោះស្រាយ៖

  • ត្រូវសម្ងួត និងបុកជាម្សៅជាមុន
  • ចាប់ផ្តើមបន្ថែមបន្តិចម្តងៗ
  • ទុក​ឲ្យមាន់សម្របខ្លួនទៅនឹងរសជាតិថ្មី

ចកបាយទា (Azolla) គឺជាជម្រើសឆ្លាតវៃសម្រាប់កសិករចិញ្ចឹមមាន់ ដែលចង់កាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយប្រើប្រាស់វាឲ្យត្រឹមត្រូវ និងមានវិធីសាស្ត្រល្អ អ្នកអាចទទួលបានទាំងការសន្សំថវិកា និងការលូតលាស់មាន់ល្អប្រសើរ។ចាប់ផ្តើមសាកល្បងថ្ងៃនេះ ហើយអ្នកអាចឃើញភាពខុសគ្នានៅក្នុងចំណាយ និងផលលទ្ធផលក្នុងរយៈពេលខ្លី៕

ដោយ៖ សែន តុលា
ប្រភព៖ Poultry Tips / NIH