ការគ្របគល់ដំណាំ គឺជាវិធីសាស្រ្តកសិកម្មដ៏សាមញ្ញ និងមានប្រសិទ្ធភាពបំផុតមួយសម្រាប់ការរក្សាសំណើមដី ការពារឫសដំណាំ និងការកែលម្អផលិតភាពដំណាំ។ តាមរយៈការយកវត្ថុសរីរាង្គដូចជា ចំបើង ស្លឹកឈើស្ងួត ស្មៅ ឬជីកំប៉ុស្តមកគ្របលើដី កសិករអាចបង្កើតបរិយាកាសល្អប្រសើរសម្រាប់ដំណាំ ព្រមទាំងជួយកាត់បន្ថយការបាត់បង់ទឹក និងកាត់បន្ថយភាពតានតឹងដោយសារកម្តៅ។

ភាពខុសគ្នារវាងដីទទេ និងដីមានគម្រប
ដីទទេ
- ដីត្រូវប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់
- សីតុណ្ហភាពលើផ្ទៃដីអាចឡើងដល់ ៤៥អង្សាសេ ឬខ្ពស់ជាងនេះ ដែលបង្កជាសម្ពាធធ្ងន់ធ្ងរដល់ឫសការហួតទឹកលឿនបណ្តាលឱ្យបាត់បង់ទឹកយ៉ាងច្រើនដីប្រែជាស្ងួត ប្រេះ និងកកស្ទះអតិសុខុមប្រាណមានប្រយោជន៍ថយចុះ
- ដំណាំជួបប្រទះភាពតានតឹងដោយកំដៅ ស្រពោន និងថយចុះការលូតលាស់
ដីគ្របគល់ដោយស្រទាប់ស្មៅកម្រាស់ ៥ សង់ទីម៉ែត្រ
- សីតុណ្ហភាពក្នុងដីនៅរក្សាបានប្រហែល ២៨អង្សាសេ ដែលជួយឱ្យឫសត្រជាក់ល្អ
- ការហួតទឹកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង
- សំណើមស្ថិតនៅក្នុងតំបន់ឫសបានយូរជាងមុន
- សម្ភារៈសរីរាង្គពីការគ្របជួយកែលម្អរចនាសម្ព័ន្ធដីនៅពេលវារលួយ
- អតិសុខុមប្រាណមានប្រយោជន៍លូតលាស់បានល្អនៅក្រោមស្រទាប់គ្រប
- ដំណាំលូតលាស់មានសុខភាពល្អ បៃតង និងផ្តល់ផលច្រើន
អត្ថប្រយោជន៍នៃការគ្របគល់ដំណាំ
- រក្សាសំណើមដីដោយកាត់បន្ថយការហួតទឹក
- ទម្លាក់សីតុណ្ហភាពក្នុងដី និងការពារឫសពីកម្តៅ
- ទប់ស្កាត់ការលូតលាស់របស់ស្មៅ កាត់បន្ថយការដណ្តើមសារធាតុចិញ្ចឹម និងទឹក
- ជំរុញអតិសុខុមប្រាណដី និងខ្យល់ដីដែលមានប្រយោជន៍
- បន្ថែមសារធាតុសរីរាង្គ និងបង្កើនជីជាតិដីតាមពេលវេលា
- កាត់បន្ថយការច្រោះដីដែលបង្កដោយភ្លៀង និងខ្យល់
- ជួយឱ្យទឹកជ្រាបចូលបានល្អ
- បង្កើនទិន្នផលដំណាំ គុណភាពផ្លែ និងសុខភាពរុក្ខជាតិទាំងមូល

សំណល់សរីរាង្គដ៏ល្អសម្រាប់យកមកគ្របគល់
- ចំបើង
- ស្មៅស្ងួត
- ស្លឹកឈើងាប់
- កំទេចឈើ
- ជីកំប៉ុស្ត
- កាកសំណល់ដំណាំដែលបានកាត់រួច
គន្លឹះសំខាន់ៗក្នុងការគ្របគល់ដំណាំ
- រក្សាស្រទាប់គ្របគល់ឱ្យមានកម្រាស់ពី ៥ ទៅ ១០ សង់ទីម៉ែត្រ សម្រាប់ដំណាំភាគច្រើន
- ទុកចន្លោះប្រហោងតូចមួយនៅជុំវិញគល់ដើមដំណាំ ដើម្បីការពារការរលួយ。
- បន្ថែមសំណល់គ្របគល់ថ្មី នៅពេលដែលសំណល់ចាស់ចាប់ផ្តើមរលួយ。
- ចៀសវាងការប្រើប្រាស់គ្រាប់ស្មៅ ឬសំណល់ដំណាំដែលមានជំងឺមកធ្វើជាវត្ថុធាតុគ្របគល់
ក្នុងពេលដែលអាកាសធាតុកាន់តែក្តៅ ទឹកកាន់តែមានតម្លៃ ការគ្របគល់ដំណាំគឺជាការអនុវត្តដ៏ឆ្លាតវៃ និងចីរភាព ដែលជួយឱ្យកសិករសន្សំសំចៃទឹកស្រោចស្រព ធ្វើឱ្យសុខភាពដីកាន់តែប្រសើរ និងបង្កើនភាពរឹងមាំដល់ដំណាំ។ ដីដែលមានសុខភាពល្អ និងមានការគ្របគល់ត្រឹមត្រូវ នឹងទ្រទ្រង់ដល់ឫសរឹងមាំ ការបឺតស្រូបសារធាតុចិញ្ចឹមបានល្អ និងផ្តល់ទិន្នផលខ្ពស់ ខណៈពេលដែលកាត់បន្ថយការចំណាយលើការផលិល៕
ប្រភព៖ Gulab orchard shilaroo / RHS
